គតិបណ្ឌិត ភាពជាអ្នកដឹកនាំ
ប្រែសម្រួល/រៀបរៀងដោយ: | គឹម ចាន់ណា |
ISBN: | 9789996309779 |
បោះពុម្ភៈ និង ចែកចាយ: | ម៉ាញប៊ុក្ស |
ថ្ងៃខែឆ្នាំបោះពុម្ភ: | ខែឆ្នូ ឆ្នាំ២០១២ |
បោះពុម្ពលើកទី: | 1 |
ទំព័រ: | 152 |
តម្លៃ: | 8000 ៛
សូមទំនាក់ទំនងក្រុមហ៊ុន
ម៉ាញ ប៊ុក្ស
ឬទំនាក់យើងខ្ញុំ ០៩៧
៥០៣ ២២៨២
|
ពិពណ៌នា:
អ្នកដឹកនាំ (LEADER) គឺជាបុគ្គលដែលបានគេប្រគល់តួនាទី ឬត្រូវបានគេទទួលស្គាល់ និងតែងតាំងឲ្យធ្វើ
ជាមេក្រុម អ្នកបង្គាប់បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្តល់គំនិតយោបល់ ឬចាត់ចែងការងាររបស់ក្រុម អង្គការ សហគមន៍
ប្រទេស ។ល។ ដែលមានតួនាទីសំខាន់ក្នុងការបំផុសទឹកចិត្ត ជួយឲ្យមនុស្សធ្វើការកាន់តែមានប្រសិទ្ធិភាពខ្ពស់
ដើម្បីជាប្រយោជន៍រួមរបស់សមាជិកទាំងអស់គ្នា។
ចំណែកពាក្យ ភាពជាអ្នកដឹកនាំ (LEADERSHIP) មានអត្ថន័យទូលំទូលាយជាងតួអង្គបុគ្គល ដែលសំដៅលើ
សមត្ថភាពរបស់អ្នកដឹកនាំ និងក្រុមអ្នកដឹកនាំ ក្នុងការទទួលស្គាល់ សង្កេត មានឥទ្ធិពល ជួយអ្នកដទៃឲ្យរួបរួមសាមគ្គី
គ្នាធ្វើការងារឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលដើម្បីសម្រេចគោលដៅរួមគ្នា និងធ្វើការកែទម្រង់សហគមន៍
អង្គការ ឬប្រទេសជាតិឲ្យចម្រើនជឿនលឿនបានយ៉ាងរហ័ស។
សៀវភៅ គតិបណ្ឌិតភាពជាអ្នកដឹកនាំ បានប្រមូលផ្តុំគំនិត បទពិសោធ និងគុណសម្បតិ្តផ្សេងៗក្នុងការដឹកនាំ
ពីបណ្តាបរមគ្រូទាំងសម័យបុរាណ និងសម័យថ្មីមកផ្តុំចម្រុះគ្នាដើម្បីជាប្រយោជន៍ដល់បងប្អូនខ្មែរយើងបានយកទៅ
សិក្សា និងពិចារណាក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួនឲ្យកាន់តែប្រសើរ។
មាតិកា:
1 | . | ភាពឈ្លាសវៃខាងបញ្ញា អារម្មណ៍ និងមនសិការដើម្បីប្រយោជន៍រួម |
2 | . | ធ្វើខ្លួនឲ្យទៅជាបុគ្គលគំរូ ផ្ដល់ការណែនាំ បង្រៀន ជួយសង្គ្រោះ ស្មោះត្រង់ គួរជាទីទុកចិត្ត ប្រាស្រ័យទាក់ទងបានល្អ ផ្ដល់កម្លាំងចិត្ត ផ្ដល់ក្ដីសង្ឃឹម |
3 | . | ជ្រះថ្លានឹងកុសលធម៌ មានក្ដីស្រឡាញ់ មានក្ដីមេត្តា មានចិត្តទូលំទូលាយ មានវុឌ្ឍិភាវៈក្នុងការស្គាល់មនុស្ស គិតដល់ប្រយោជន៍រួមជាងខ្លួនឯង |
4 | . | មានភាពជាម្ចាស់លើខ្លួនឯង ហ៊ានគិត ហ៊ានសម្រេចចិត្ត ហ៊ានធ្វើ មានគំនិតផ្ដួចផ្ដើម មើលលោកក្នងផ្លូវល្អទៅតាមសភាពពិតសម្លឹងមើលពីអនាគត ត្រៀមលក្ខណៈ ត្រៀមផែនការ |
5 | . | មានចរិយាធម៌ សុចរិត ស្មើចុងស្មើដើម មានវិន័យក្នុងខ្លួន គ្រប់គ្រងខ្លួនឯងបានល្អ មានហេតុផល ប្រយ័ត្នប្រយែង មានរបៀប ល្អិតល្អន់ |
6 | . | ការដាក់ខ្លួន បើកចំហចិត្តទទួលស្គាល់អ្នកដទៃ ចេះពិចារណាពីខ្លួនឯង មានការទទួលខុសត្រូវខ្ពស់ ទទួល ស្គាល់កំហុសឆ្គង ចេះអត់ឱន អភ័យទោសចេះរៀនសូត្រពីអ្វីថ្មីៗ |
7 | . | ចេះវិភាគពីមនុស្សនិងស្ថានការណ៍ ចេះជ្រើសរើសមនុស្ស ចេះចាត់តាំងអង្គការ ចេះបែងចែកអំណាច ប្រគល់ការទទួលខុសត្រូវ ចេះលើកសរសើរអ្នកដទៃ ចេះគិតទុកជាមុន ចេះបត់បែនសម្របសម្រួល |
8 | . | មានមោទនភាព មានទំនុកចិត្តខ្លួនឯង មានការជឿជាក់ មានគោលដៅជាក់លាក់ មានចក្ខុវិស័យ |
9 | . | មានការប្ដេជ្ញាចិត្ត មានមហិច្ឆតាខ្ពស់ ឧស្សាហ៍ព្យាយាម អត់ធ្មត់តស៊ូដាច់ខាត សូម្បីតែស្ថិតក្នុងស្ថានការណ៍អាក្រក់ |
10 | . | គុណសម្បត្តិទូទៅ |
No comments:
Post a Comment