Sunday, September 2, 2018

ខុង ជឺ


ខុង ជឺ

ប្រែសម្រួល/រៀបរៀងដោយ:     គឹម ចាន់ណា
ISBN:     9789996309885
បោះពុម្ភៈ និង​ ចែកចាយ:     ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:     ខែកុម្ភៈ ឆ្នាំ2013
បោះពុម្ពលើកទី:     1
ទំព័រ:     246
តម្លៃ:     14000  ៛
សូមទំនាក់ទំនងក្រុមហ៊ុន ម៉ាញ ប៊ុក្ស
ឬទំនាក់យើងខ្ញុំ ០៩៧ ៥០៣ ២២៨២

 ពិពណ៌នា:     


            ខុងជឺ ជាកវីដែលយើងខ្ញុំសុំអនុញ្ញាតដាក់ឈ្មោះថា "ខុងជឺ ទស្សនៈវិជ្ជាសាមញ្ញ" ជាសៀវភៅរៀប​រៀង​ឡើង
​ដោយ ហ្វាងស៊ូ អ្នកប្រាជ្ញចិនសម័យ វើយកុក ត្រូវជាកូនរបស់​ ហ្វាងឡាង សេនាបតីយោធាសម័យព្រះចៅ ឆាវជុយ
សម័យសាមកុក ដែលអ្នកប្រវត្តិសាស្រ្តបានរិះគន់ថា គាត់សរសេរលម្អៀង ដើម្បីគាំទ្រគំនិតរបស់ខ្លួនក្នុងឋានៈជាក្រុម
អ្នកកាន់អំណាចថ្មីសម្រាប់ប្រឆាំងនឹងទស្សនៈរបស់ជឹងស៊ាន អ្នកប្រាជ្ញក្នុងយុគសម័យតុងហាន់ ដែលជាតំណាងឲ្យ
ក្រុមអ្នកកាន់អំណាចចាស់។ ប៉ុន្តែ ទោះជាយ៉ាងណាក៏សៀវភៅនេះត្រូវគេចាត់ទុកថា ជាសៀវភៅមួយក្នុងបណ្ដាសៀវ
ភៅតែប៉ុន្មានក្បាលប៉ុណ្ណោះដែលអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ខុងជឺ ក្នុងរូបភាពដែលមានភាពជាមនុស្សខ្លាំង
បំផុត។ ម៉្យាងទៀតវាក៏ឆ្លុះបញ្ចាំងឲ្យឃើញអត្តសញ្ញាណរបស់ខុងជឺក្នុងឧត្តមគតិរបស់បណ្ឌិតនិងប្រជាជនដែលមិន
ងាយកើតទុក្ខក្នុងសម័យទឹកដីច្របូកច្របល់ចលាចល ដោយអ្នកនិពន្ធរៀបរៀងសំនួនវោហារគួរឲ្យចាប់អារម្មណ៍
មិនផ្ដោតខ្លាំងទៅលើតែទ្រឹស្ដីឬគម្ពីរដែលនាំឲ្យធុញទ្រាន់។
            ក្រៅពីនេះ បើពិនិត្យទៅលើផ្នែកគ្រប់គ្រងមុខជំនួញ ឬអំពីការដឹកនាំបែបថ្មីវិញ គោលការណ៍ ទស្សនៈ វិធី
អនុវត្ត គុណធម៌ និងការប្រព្រឹត្តរបស់ខុងជឺ ដែលសៀវភៅមួយក្បាលនេះបានលើកបង្ហាញ គឺសុទ្ធសឹងជាការបំភ្លឺឲ្យ
ឃើញពីគំនិតប្រាជ្ញា ដែលអាចយកទៅប្រើក្នុងសភាពពិតនៃជីវិតបច្ចុប្បន្នបានយ៉ាងល្អ មិនហួសសម័យ ដែលផ្តល់
ជាប្រយោជន៍ដល់អ្នកអាន ទាំងផ្នែកជីវិតការងារនិងជីវិតផ្ទាល់ខ្លួន រហូតដល់ការរៀបចំខ្លួនដើម្បីរុញច្រានសង្គមឲ្យ
មានសភាពស្ងប់សុខជានិរន្តរ៍ ដែលក្រុមបោះពុម្ពម៉ាញប៊ុក្សយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់ប្រិយ
មិត្តអ្នកអានជាមិនខាន។

 មាតិកា:     


1. សេនាបតីនគរលូ2. ការប្រព្រឹត្តរបស់ជនជាតិយូ
3. រឿងពិតនិយាយតាមការពិត4. អ្នកមានមេត្តា ចេះស្រឡាញ់ខ្លួន
5.​ ភាពសំខាន់របស់គ្រឿងតែងកាយ6. ឆ្លើយទៅតាមរឿង
7. ពំនោលប្រវត្តិសាស្រ្ត8. ខុងជឺ​ ដោះស្រាយវិបត្តិ
9. ចក្រពត្តិលឿងគ្រងរាជ 300 ឆ្នាំ10. ម៉ឺងម៉ាត់ តែទន់ភ្លន់
11. អ្នកប្រាជ្ញដែលចូលចិត្តបំពានទំនៀមទម្លាប់

No comments:

Post a Comment

SamrithBook

គេហទំព័រនេះបង្កើតឡើងសម្រាប់បងប្ធូនដែលស្រលាញ់ការអានសៀវភៅសម្រាប់អភិវឌ្ឍន៍ផ្នត់គំនិត ចំនេះដឹង សិលធម៌ ការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកមាន មានកិត្តិយស មានកេរ្តិ៍ឈ្មោះ ជាមនុស្សល្អនៅក្នុងសង្គម ។ រាល់សៀវភៅដែលយើងខ្ញុំបានចែករំលែកសូមទាក់ទងទៅរោងពុម្ពដោយផ្ទាល់ ឬទំនាក់ទំនងមកយើងខ្ញុំដើម្បីទំនាក់ទំនងទិញពីរោងពុម្ពដោយផ្ទាល់ ។




ផ្ដល់យោបល់

ទំនាក់ទំនង

Name

Email *

Message *