Saturday, September 1, 2018

ហ៊ានសុំមានសិទ្ធិ

ហ៊ានសុំមានសិទ្ធិ

ប្រែសម្រួល/រៀបរៀងដោយ:     Jack Canfield and Mark Victor Hansen
ISBN:     9789996347030
បោះពុម្ភៈ និង​ ចែកចាយ:     ម៉ាញ ប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:     ១ មិថុនា ២០១៧
បោះពុម្ពលើកទី:     1
ទំព័រ:     390
តម្លៃ:     20000  ៛
សូមទំនាក់ទំនងក្រុមហ៊ុន ម៉ាញ ប៊ុក្ស

ឬទំនាក់ទំនង ០៩៧ ៥០៣ ២២៨២


 ពិពណ៌នា:     


​    ប្រសិនបើមានមនុស្សសួរថា​ “ បើឯងមានចង្កៀងទិព្វដែលអាចសុំអ្វីក៏បាន តាមក្តីប្រាថ្នា តើឯងនឹងសុំអ្វី?” ខ្ញុំជឿថាមនុស្សជាច្រើននឹងឆ្លើយថា “ សុំឲ្យខ្ញុំបានអ្វីៗគ្រប់យ៉ាងគ្មានកំណត់”។
    ដូច្នេះបើអ្នកអាចសុំអ្វីៗបានដោយគ្មានកំណត់ ខ្ញុំចង់ឲ្យអ្នកអង្គុយចុះ ហើយកត់ត្រាមុខចំនួនរបស់ដែលអ្នកប្រាថ្នាឲ្យបានគ្រប់ ១០១ ប្រការក្នុងពេលនេះរួចយើងមកពិនិត្យមើលថាតើអ្នកអាចគិតឃើញបំណងប្រាថ្នាទាំង ១០១ ប្រការនោះបានភ្លាមៗដែរឬទេ? ស្តាប់មើលទៅហាក់ដូចជាងាយ តែខ្ញុំចង់ឲ្យអ្នកសាកល្បងធ្វើមើលថា តើវានឹងទៅជាយ៉ាងណា។
    ពេលនោះអ្នកនឹងរកឃើញថា ទោះបីជាខ្លួន​ឯងមានពរដ៏វិសេស “អាចសុំអ្វីៗបានដោយគ្មានកំណត់” ក៏ដោយ វានឹងគ្មានប្រយោជន៍អ្វីឡើយដ៏រាបណាអ្នកមិនដឹងថា តើខ្លួនឯងចង់បានអ្វីឲ្យពិតប្រាកដក្នុងជីវិតទេនោះ។
    នេះហើយគឺចម្លើយដែលមនុស្សគ្រប់រូបគួរស្វែងរក។ វិធីសម្រាប់ស្វែងរកនេះមាននៅក្នុងដៃអ្នកនេះហើយ។ ជែក ខេនហ្វៀលដ៏ និងម៉ាក វិកទ័រ ហិនសេន បានប្រមែប្រមូលរឿងរ៉ាវល្អៗ មានសារប្រយោជន៍សម្រាប់ជីវិតរស់នៅដែលប្រកបដោយគោលដៅជាក់លាក់ សុំយ៉ាងជាក់លាក់ចំពោះខ្លួនឯងនិងមិត្តភក្តិរូមលោក។ ពួកគេគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ រង់ចាំជួយអ្នក។ សុំឲ្យអ្នកគ្រាន់តែហ៊ានហើបមាត់ប៉ុណ្ណោះ។
    ប្រការសំខាន់ នៅពេលអ្នកសុំ សូមឲ្យសុំដោយទឹកចិត្តបរិសុទ្ធ​ សុំដើម្បីមិត្តរូមលោកនឹងខ្លួនឯង ដើម្បីពិភពលោកដែលគួឲ្យចង់រស់នៅសម្រាប់យើងគ្រប់គ្នា។
    សុំឲ្យអ្នកទទួលដឹងថា មនុស្សគ្រប់រូបមានចង្កៀងទិព្វដូចអាឡាដាំង រួមទាំងយក្ស ជីនី ជាយក្សចិត្តល្អដែលនៅក្បែរយើងជានិច្ច។ 

 មាតិកា:     


ផ្នែកទី១: The Aladdin Factor
      1.ឧបសគ្គ ៥ ប្រការនៃការសុំ
មូលហេតុធំៗដែលយើងមិនព្រមសុំនូវអ្វីដែលខ្លួនចង់បាន
     2.ពិភពថ្មី: លទ្ធផលនៃការសុំ
     3.ចៅហ្វាយនាយចង្កៀង
ផ្នែកទី ២: ដោះលែងយក្សជីនី
     4.ដឹងពីអ្វីដែលខ្លួនប្រាថ្នា
     5. អុជចង្កៀង
     6.យកឈ្នះភ្នំគិរីវង្គតនៃក្តីភ័យខ្លាច
ផ្នែកទី ៣: សុំដូចម្តេច? សុំពីនរណា? សុំអ្វី?
     7.សុំដូចម្តេច?
     8.សុំអ្នកផ្ទះ
     9.សុំនៅសាលារៀន
     10.សុំនៅកន្លែងការងារ
     11.សុំពីចក្រវាល
     12.សុំពីខ្លួនឯង
     13.សុំពីវត្ថុសក្តិសិទ្ធ
     14.នៅចាំអ្វីទៀត?​ធ្វើភ្លាមទៅ!
     15.សំណូមពរ

No comments:

Post a Comment

SamrithBook

គេហទំព័រនេះបង្កើតឡើងសម្រាប់បងប្ធូនដែលស្រលាញ់ការអានសៀវភៅសម្រាប់អភិវឌ្ឍន៍ផ្នត់គំនិត ចំនេះដឹង សិលធម៌ ការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកមាន មានកិត្តិយស មានកេរ្តិ៍ឈ្មោះ ជាមនុស្សល្អនៅក្នុងសង្គម ។ រាល់សៀវភៅដែលយើងខ្ញុំបានចែករំលែកសូមទាក់ទងទៅរោងពុម្ពដោយផ្ទាល់ ឬទំនាក់ទំនងមកយើងខ្ញុំដើម្បីទំនាក់ទំនងទិញពីរោងពុម្ពដោយផ្ទាល់ ។




ផ្ដល់យោបល់

ទំនាក់ទំនង

Name

Email *

Message *